ដៃគូកំពុងសហការ
គោលជំហររបស់យើង គឺបង្កើនបណ្តាញដែលមានការសហការដោយអង្គការសង្គមស៊ីវិល រួមទាំងអង្គការក្រៅរដ្ឋាភិបាល និងសហជីព។ រួមគ្នាធ្វើការជាមួយអ្នកស្វែងរកការងារនៅក្នុងប្រទេសដើម ពលករចំណាកស្រុកនៅក្នុងប្រទេសគោលដៅ និងទីភ្នាក់ងារជ្រើសរើស និងអ្នកផ្គត់ផ្គង់ដែលជាអាជីវកម្មធ្វើការជ្រើសរើស និងផ្លល់ការងារដល់ពលករទាំងនេះ។ យើងក៏សហការជាដៃគូជាមួយម្ចាស់ផ្លាកសញ្ញា និងអ្នកចែកចាយសកលដែលចាប់អារម្មណ៍ក្នុងការបញ្ចូលសម្លេងពលករទៅក្នុងកម្មវិធីសិទ្ធិមនុស្ស និងបណ្ដាអ្នកផ្គត់ផ្គង់របស់ពួកគេ។
សម្លេងពលករនឹងណែនាំយើងទាំងអស់គ្នា
សហការីមកពីអង្គការក្រៅរដ្ឋាភិបាល និង សហជីព
The main focus of the Legal Support for Children, and women (LSCW) is to reduce forced labor and human trafficking among Cambodian migrant workers abroad.
National Union Alliance Chamber of Cambodia (NACC) is to reduce forced labor and human trafficking among Cambodian migrant workers abroad.
Chab Dai Coalition seek to end all forms of abuse and modern slavery globally by building a movement to empower communities, to strengthen systems, and to restore justice and wellbeing with survivors.
កិច្ចសហប្រតិបត្តិការរបស់អាជីវកម្មជាមួយនឹងបណ្តាញ
ដំណោះស្រាយភាគច្រើនដែលអ្នកឃើញនៅលើផ្ទាំងទិន្នន័យរបស់សហគមន៍ ILM គឺបានកំណត់ពីគុណលក្ខណៈនៃកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជីវកម្ម ដោយនិយោជក/អ្នកផ្គត់ផ្គង់ និង/ឬភ្នាក់ងារជ្រើសរើស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រពលករ និងឆ្លើយតបទៅនឹងបញ្ហាដែលពួកគេលើកឡើង។ អាជីវកម្មទាំងនេះទទួលស្គាល់ថាការសហការជាមួយអង្គការសង្គមស៊ីវិលនឹងផ្តល់នូវការពង្រឹងសិទ្ធិអំណាចដល់អ្នកស្វែងរកការងារ និងពង្រឹងទំនាក់ទំនង និងមានការយល់ឃើញរួមគ្នារវាងអាជីវកម្ម និងពលករ គឺវាល្អសម្រាប់អាជីវកម្មហើយល្អសម្រាប់ពលករ។
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលភ្នាក់ងារជ្រើសរើស និងនិយោជក/អ្នកផ្គត់ផ្គង់កំពុងសហការជាមួយស្ថាប័ន ឥស្សរា និងបណ្តាញអង្គការដៃគូជាច្រើនទៀត សូមផ្ញើអ៊ីមែលមកកាន់ strategicpartners@issarainstitute.org ហើយពិនិត្យមើលឯកសារ និងព័ត៌មានអំពីកម្មវិធីនៅលើផ្នែក Issara Worker Voice-Driven Ethical Recruitment នៃគេហទំព័រ !
ម្ចាស់ជំនួយ និង អ្នកគាំទ្រ
អ្នកមិនអាចបង្កើតចលនាសង្គមស៊ីវិលដោយគ្មានជំនួយពីម្ចាស់ជំនួយនោះទេ ហើយអ្នកក៏មិនអាចបង្កើតនូវទិដ្ឋភាពប្រកបដោយសុវត្ថិភាព និងស្តង់ដារឧស្សាហកម្មទៅក្នុងទិន្នន័យសម្លេងពលករដោយគ្មានជំនួយបច្ចេកទេសបានដែរ! បណ្តាញទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ និងអ្នកគាំទ្រលើគេហទំព័រ workervoices.org: