សម្លេងពលករពិតជាមានសារៈសំខាន់
សូមស្វាគមន៍មកកាន់កិច្ចសហការសម្លេងពលករ
មិនថាអ្នកជាម្ចាស់ផ្លាកសញ្ញាសកល ឬអ្នកប្រើប្រាស់ដែលមានមនសិការ៖ តើអ្នកមានដឹងអំពីស្ថានភាពរស់នៅ និងលក្ខណការងាររបស់ពលករដែលផលិតផលិតផលដែលអ្នកកំពុងទិញ លក់ បរិភោគ និងប្រើប្រាស់ជាប្រចាំថ្ងៃដែរឬទេ?
តើអ្នកចង់ដឹងដែរឬទេ?
យើងគឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានទីតាំងនៅមូលដ្ឋានដែលមានកិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល គ្រួសារ និងសហគមន៍របស់ពួកគេ។ ពលករចង់បានអ្វីដែលពួកគេឃើញ បានឮ និងចែករំលែកជាមួយយើងដើម្បីចែកជូនអ្នកផងដែរ។
គេហទំព័រនេះគឺសម្រាប់ចែករំលែក និងឃោសនាសព្ទសម្លេងពលករប្រកបដោយសុវត្ថិភាពមួយ។ វាប្រមូលផ្តុំទិន្នន័យពីបណ្តាញសម្លេងពលករនៅអាស៊ីក្នុងការបង្ហាញតាមពេលវេលាជាក់ស្តែង បទពិសោធន៍ជាបន្តបន្ទាប់ និងកង្វល់របស់ពលករនៅតាមបណ្តាខ្សែសង្វាក់ផ្គត់ផ្គង់។ វាក៏ចងក្រងវីដេអូដែលដឹកនាំដោយពលករ និងវីដេដូឯកសារខ្នាតតូចដែលបង្ហាញនូវទិដ្ឋភាពផ្សេងៗនៃជីវិត និងការងារនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល - មានចំណងជើងរងបកប្រែជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀត - ដើម្បីផ្តល់នូវរូបភាពកាន់តែពេញលេញនៃបទពិសោធន៍របស់ពលករ។
យើងមានបច្ចេកវិទ្យា និងមធ្យោបាយក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងសម្លេងពលករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ឥឡូវនេះ យើងចាំបាច់ត្រូវស្តាប់ សហការគ្នា និងចូលរួមសម្រាប់ធ្វើការផ្លាស់ប្តូរជាវិជ្ជមាន។
អាន > មើល > ស្តាប់ > រៀន > ឆ្លើយតប
បណ្តាញអង្គការក្រៅរដ្ឋាភិបាល និងសហជីពរបស់យើងបានធ្វើការជាមួយពលករ ដើម្បីអាចចែករំលែកនូវទិន្នន័យ និងវីដេអូជាបន្តបន្ទាប់នេះជាមួយអ្នកដោយមានការប្រុងប្រយ័ត្នខ្ពស់ដល់សុវត្ថិភាពពលករ។
ប្រសិនបើអ្នកជាអង្គការសង្គមស៊ីវិលដែលផ្តល់ការគាំទ្រដល់ពលករមានបំណងចូលរួម និងជួយពង្រីកឃោសនាសព្ទសម្លេងពលករដែលមានការការពារត្រឹមត្រូវពីគ្រប់ទិសទីក្នុងពិភពលោក ឬអ្នកដែលចង់ស្វែងយល់បន្ថែម ចូលរួមជាមួយ និងភ្ចាប់ទំនាក់ទំនង - សូមទំនាក់ទំនងមក។ យើងពិតជាចង់ឮពីលោកអ្នក!